នៅក្នុងឆ្នាំ 2016 នេះ យើងសង្កេត ឃើញមាន ស្មាតហ្វូន ជាច្រើនបាន ប្រកួតប្រជែងគ្នា ចេញលក់ នៅលើ ទីផ្សារ ដែលក្នុងនោះ មានដូចជា Galaxy S7, LG G5, Huawei P9, រឺក៏ HTC 10 ជាដើម ហើយសម្រាប់ Mi 5 នេះ គឺជាការ ដើរលើ ក្រឡាអុកថ្មី របស់ក្រុមហ៊ុន Xiaomi ហើយវាក៏ ធ្វើអោយ ស្មាតហ្វូនកំពូល ផ្សេងៗទៀត ពិបាកក្នុង ការលក់ នៅក្នុងប្រទេស មួយចំនួន ផងដែរ ដូចជា ចិន និងឥណ្ឌា។ ហើយនេះ ក៏ដោយសារតែ Xiaomi មានការគាំទ្រ ច្រើនបំផុត នៅក្នុងប្រទេស ដែលមាន ប្រជាជនច្រើន ហើយគោលដៅ ធំបំផុតរបស់ Xiaomi នោះ គឺផលិតស្មាតហ្វូន ដែលមានកម្លាំង ម៉ាស៊ីនខ្លាំង និងមានតម្លៃ ថោកសមរម្យ។ វាមានតម្លៃ ត្រឹមតែ 400$ ជាងតែ ប៉ុណ្ណោះ តែវាត្រូវ បានបំពាក់ ដោយកម្លាំងម៉ាស៊ីន ខ្លាំង និងគុណភាព នៃការផលិត ដ៏ល្អ ដែលបាន វេចខ្ចប់ នៅក្នុងស្មាតហ្វូន មួយនេះ។ ចង់ដឹងអោយ កាន់តែ ច្បាស់ ថាតើ Mi5 នេះ ពិសេស យ៉ាងណានោះ សូមតាមដាន ការបង្ហាញ លក្ខណៈ សម្បត្តិ ដោយ ខេមបូ ទាំងអស់គ្នា។
Mi 5 មានអេក្រង់ទំហំ 5.15 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញ រូបភាពបាន ក្នុងកម្រិត 1080p និងមានដង់ស៊ីតេ អេក្រង់ 428 ppi។
វាត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 820 ដែលមានស៊ីភីយូ ចំនួន 8 គ្រាប់ អមមកដោយ រ៉េមទំហំ 3GB (សម្រាប់ Mi 5 ធម្មតា) និង 4GB សម្រាប់ (Mi 5 Pro edition) ព្រមទាំង ប្រើប្រាស់ បន្ទះឈីប ក្រាហ្វិក Adreno 530។ វាមានអង្គ ចងចាំ ខាងក្នុង ម៉ាស៊ីនចំនួន 3 ជម្រើស ដូចជា 32/64GB សម្រាប់ Mi 5 ធម្មតា និង 128GB សម្រាប់ Mi 5 Pro edition។
វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ស្រោបដោយ MIUI 7.0 ចេញពីប្រអប់ ស្រាប់។ សម្រាប់ថាមពលថ្ម របស់វា មានទំហំ 3000mAh ភ្ជាប់មក ជាមួយនឹង មុខងារ Fast Battery Charging ដែលអាច សាកថ្ម ក្នុងរយៈពេល 30 នាទី បាន 83 ភាគរយ។
Mi 5 បានបំពាក់ដោយកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture f/2.0 និងមានភ្លើង Flash LED ភ្លោះមួយគ្រាប់ ព្រមទាំងអាច ថតវីដេអូបាន ដល់កម្រិត 4K ផងដែរ។ ដោយឡែក ចំពោះកាមេរ៉ា ខាងមុខវិញ មានទំហំ 4 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture ដូចគ្នា គឺ f/2.0 និងអាចថត វីដេអូបាន ក្នុងកម្រិត Full HD 1080p@30fps។
Xiaomi Mi 5 នេះ ក៏មានដាក់លក់ហើយ នៅលើទីផ្សា ប្រទេសកម្ពុជាយើង ដែរហើយ ដែលអ្នក ទាំងអស់គ្នា អាចស្វែងរក និងជាវបាន នៅតាមបណ្តា ហាងលក់ ទូរស័ព្ទនានា។
No comments:
Post a Comment