យោងតាមប្រភពពត៌មានច្បាស់ការមួយ បានរៀបរាប់ថា ក្រុមហ៊ុន CRRC នេះ ធ្វើការសាកល្បង ជំហ៊ានដំបូង រួចហើយ និងបានទទួល ជោគជ័យ ដូចនេះ ទើបពួកគេព្យាយាម សាងសង់នូវ ផ្លូវទ្រង់ទ្រាយធំ និងវែង នេះតែម្តង ដើម្បីបំពេញ តម្រូវការ ប្រជាជន ហើយជាពិសេសនោះ ក៏ចង់ឲ្យប្រទេស ជិតខាង ដែលពេញនិយម ប្រើប្រាស់ រថយន្តទំនើប កោតសរសើរ ផងដែរ។
រថភ្លើងប្រភេទដែលប្រើទំនាញមេដែកឆក់នេះ នៅជប៉ុន ក៏មានដែរ តែរត់បាន លឿនបំផុតត្រឹម 366 ម៉ាលក្នុងមួយ ម៉ោងប៉ុណ្ណោះ ហើយបានបំបែក កំណត់ត្រា ពិភពលោកទៀតផង តែជប៉ុននៅ មិនទាន់ដាក់ឲ្យ ប្រើប្រាស់ នៅឡើយទេ ទាល់តែសាងសង់ ផ្លូវគ្រប់តាម តម្រូវការសិន ទើបអាចប្រើបាន នៅអំឡុងឆ្នាំ 2027 ខាងមុខ។
ខាងក្រោមវីដេអូបង្ហាញរថភ្លើងជប៉ុន៖
ខាងក្រោមវីដេអូបង្ហាញពីរថភ្លើងចិន៖
បន្ថែមថា រថភ្លើងរបស់ចិនផលិតនេះ ជិតរួចរាល់ហើយ បន្ទាប់ពីការសាងសង់ រយៈពេលច្រើន ឆ្នាំកន្លងមក តែយើងក៏ មិនទាន់ដឹង ថាគេនឹងដាក់ ឲ្យប្រើប្រាស់នៅ ពេលណា នៅឡើយទេ តាមប្រភពដដែល ក៏មិនបាន បញ្ជាក់ដែរ ដោយគ្រាន់ តែដឹងថា វាជិតរួច រាល់ហើយ។
No comments:
Post a Comment