វីដេអូ​ប​ង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Singtech Infinity L1 Plus!


ស្មាតហ្វូនដែលអាចប្រើ​ប្រាស់​ប្រព័ន្ធ 4G បាន​​ដំបូង​​គេ​​បង្អស់ របស់​​ក្រុម​​ហ៊ុន​ Singtech មាន​​ឈ្មោះ​​ថា Infinity L1 ដែល​​បង្ហាញ​​ខ្លួន​​កាល​​ពី​​ឆ្នាំ​​មុន។ ហើយ​​ស្មាត​​ហ្វូន ស៊េរី​ថ្មី ដែល​​ជា​​ខ្សែ​​ស្រលាយ​​មួយ​​ទៀត របស់ L1 នោះ មាន​ឈ្មោះ​ថា Infinity L1 Plus ដែល​វា​មាន​អេក្រង់​ធំជាងមុន 0.5 អ៊ីញ និងអាច​ប្រើ​ប្រព័ន្ធ 4G បាន​ដូច​គ្នា។ ចង់ដឹងថាវាមានសមត្ថភាពអាចបំពេញតម្រូវការយើងបានប៉ុណ្ណានោះ សូម​តាម​ដាន​ជាមួយយើងទាំងអស់គ្នា។
L1 Plus មានអេក្រង់ 5.5 អ៊ីញ ប្រភេទ LCD IPS ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត HD (1280 x 720 ភិចសែល) ចំណែកឯដង់ស៊ីតេអេក្រង់របស់វាវិញ មានទំហំ 320 ppi។ ហើយរូបភាព​ដែល​បង្ហាញ​លើ​អេក្រង់​ស្មាតហ្វូននេះ ក៏ច្បាស់ល្មមអាចទទួលយកបាន។ ចំពោះការទស្សនាវីដេអូ ដែល​មាន​គុណ​ភាព HD និង FHD ក៏រលូនល្អដែរ។
ទូរស័ព្ទនេះមានអេក្រង់ធំ ដែលអាចចាត់ទុកជា ផាប្លេតបានហើយ តែកម្លាំងម៉ាស៊ីនរបស់វារាងខ្សោយ​បន្តិច ដោយវាបំពាក់មកជាមួយនឹង បន្ទះឈីបប្រភេទ MediaTek MT6735P មាន CPU ចំនួន 4 គ្រាប់ ប្រភេទ Cortex A53 ហើយមានល្បឿនដំណើរការត្រឹមតែ 1GHz ប៉ុណ្ណោះ ចំណែកឯ RAM វិញមាន​ទំហំ 1GB។ ទូរស័ព្ទនេះមាន GPU ប្រភេទ Mali-T720, មានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB ធំជាង ស៊េរី​មុនៗដែរ និងអាចបន្ថែម ម៉េមូរីខាងក្រៅប្រភេទ Micro SD បានដល់ទៅ 32GB។ វាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop មានផ្ទៃអ៊ីនធើហ្វេស ស្រដៀង Stock ដើមរបស់ Google ហើយកម្មវិធីរបស់ Google មួយចំនួន ក៏មានតម្លើង ស្រាប់លើស្មាតហ្វូន នេះដែរ។ តែរចនាបថ Icon របស់វាទាំងអស់ មិនសូវជាស្អាតដូច ស្តុកដើមរបស់ Google នោះទេ។
ស្មាតហ្វូនកម្រិតមធ្យមនេះ បំពាក់កាមេរ៉ា ខាងក្រោយទំហំ 13 មេហ្គាភិចសែល ហើយរូបភាពដែលផ្តិត​ចេញ​មក មានគុណភាពល្អបង្គួរ នៅកន្លែង ដែលមានពន្លឺ គ្រប់គ្រាន់ ហើយយើង ក៏អាច ប្រើមុខងារ Smile ដើម្បីថតរូប បានដោយ គ្រាន់តែញញឹម ក៏បាន រីឯកាមេរ៉ា​មុខ មានទំហំ 5 មេហ្គាភិចសែល ហើយ​រូប​ភាព ស៊ែលហ្វី ដែលថតចេញមក ក៏មានគុណភាព ល្អបង្គួរ អាចទទួលយកបានដែរ។
ចំពោះ Singtech Infinity L1 Plus នេះដែរ មានដាក់លក់ ក្នុងប្រទេសកម្ពុជា យើងហើយ ក្នុងតម្លៃ ប្រហាក់​​ប្រហែល 50,4000 រៀល ដែលស្មើរនឹង 126 ដុល្លារ។

No comments:

Post a Comment