ភពថ្មីនេះដែរ មិនទាន់មានឈ្មោះ ដាក់ជាផ្លូវការ នៅឡើយទេ ដោយនៅក្នុង ពេលនេះ អ្នកវិទ្យាសាស្រ្ត ហៅវាថា New Super Earth ជាបណ្តោះអាសន្ន នៅឡើយ និងកំពុងតែ ស្ថិតនៅក្នុង ការសិក្សាស្រាវជ្រាវ បន្ថែម។ ហើយ Super Earth ថ្មីនេះដែរ មានគន្លង វិលជុំវិញ ផ្កាយក្រហមមួយ មានពន្លឺប្លែក ពីព្រះអាទិត្យ ត្រូវបាន គេហៅថា GJ 536។
បើតាមអ្នកវិទ្យាសាស្រ្ត ដែលបាន រកឃើញ និងបានសិក្សា ពីភពនោះ បានអោយដឹងថា Super Earth ថ្មីនេះ មានរយៈពេល វិលជុំ យឺតជាង ផែនដីរបស់យើង 9 ថ្ងៃ បានន័យថា វាអាចនឹង មានរយៈពេល យូរជាង 24 ម៉ោង ក្នុងមួយថ្ងៃឯណោះ។
យ៉ាងណាមិញ បើទោះបីជា ភពនេះ ត្រូវបាន អ្នកវិទ្យាសាស្រ្ត ប៉ាន់ស្មានថា នឹងអាចអោយ មនុស្សរស់នៅបានមែន តែពួកគេ មានការព្រួយបារម្ភ ទៅលើរឿងមួយ នោះគឺ ផ្កាយក្រហម ដែលជាផ្កាយសំខាន់ ក្នុងការផ្តល់ពន្លឺ នៅជិតភពថ្មីនេះ តែម្តង ដែលវាអាចធ្វើអោយ ឧស្ម័នក្នុងបរិយាកាស របស់ភព Super Earth ថ្មីនេះ ក្លាយទៅជា ឧស្ម័នគីមីបាន។
No comments:
Post a Comment