ប្រិយមិត្តភាគច្រើនប្រាកដជាបាន ស្គាល់លោក Bill Gates រួចទៅហើយ ដែលគាត់គឺជា ស្ថាបនិកដ៏ ល្បីល្បាញមួយ ក្នុងការបង្កើត ក្រុមហ៊ុនយក្ស Microsoft ទទួលបាន ជោគជ័យយ៉ាង អស្ចារ្យមួយ ដែលមនុស្សជាតិ ទូទាំងពិភពលោក បានកំពុង ប្រើប្រាស់ Widows និងកម្មវិធី ជាច្រើនរបស់ក្រុមហ៊ុន គាត់បានក៏ សាងឡើង ពីបាតដៃទទេ។ មកដល់ចុងឆ្នាំ 2016 នេះមហាសេដ្ឋី អាមេរិកលោក Bill Gates មានអាយុ 61 ឆ្នាំហើយ ដោយបច្ចុប្បន្នគាត់ បានកំពុងចូលរួម កម្មវិធីសង្គម និងពិភពលោក ជាច្រើន ជួយទៅដល់ ជនក្រីក្រ, ការការពារជម្ងឺ, ការផ្គត់ផ្គង់ផ្សេងៗ ជាច្រើនរាប់មិនអស់ ដោយចំនាយ សាច់ប្រាក់ របស់គាត់ ខិតខំកសាង តាំងពីក្មេងមក ដល់បច្ចុប្បន្ន ហើយយើងពិត ជាអរគុណទៅដល់ ទឹកចិត្តដ៏ជ្រះថ្លា របស់រូបគាត់ ខ្លាំងណាស់។
ការចូលរួមចំនែកក្នុងការជួយមនុសុ្សជាតិជុំវិញ ពិភពលោកនេះ នៅមិនទាន់ បញ្ឈប់លោក Bill Gates ឲ្យអស់ចិត្តក្នុងការ ជួយរំដោះទុក្ខ មនុស្សនៅឡើយ នោះទេ។ ជាក់ស្ដែង បច្ចុប្បន្ននេះ លោកបានកំពុង ធ្វើការដឹកនាំ មូលនិធិដ៏ធំ មួយផ្សេងទៀត ឈ្មោះថា Breakthrough Energy Venture ឬហៅកាត់ ថា BEV មានគោលបំណង ធំបំផុតក្នុងការ ទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុ នៅលើភពផែនដី យើងនេះ ជាមួយនឹង ទឹកប្រាក់ចាប់ផ្ដើម ដំបូងបំផុតចំនួន 1000 លានដុល្លារ អាមេរិក ជាសាច់ប្រាក់ញើស ឈាមរបស់ គាត់ផ្ទាល់ តែម្ដង។ ជាមួយនឹងកម្មវិធី ជួយភពផែនដីនេះ មិនមែនមាន តែលោក Bill Gates ម្នាក់ឯង នោះទេដែលកំពុង លូកដៃ គឺនៅមានមហាសេដ្ឋី ចិនលោក Jack Ma ចូមរួមផងដែរ ក៏ដូចជាលោក Mukes Ambani, John Arnold និងមួយចំនួន ផ្សេងៗទៀត ចូលរួម ដោយទឹកប្រាក់សរុប គឺមាន ដល់ទៅ 170 ពាន់លានដុល្លារ ឯណោះ ពិតជាច្រើន ហួសនិស្ស័យមែន។
ការបង្កើតឲ្យមានកម្មវិធីមូលនិធិធំៗក្នុងការជួយទៅដល់ ការទប់ស្កាត់ បម្រែបម្រួល អាកាសធាតុភព ផែនដីយើងនេះ មិនមែនជាលើក ទីមួយនោះទេ គឺមានមូលនិធិ ធំៗជាច្រើន ផ្សេងទៀតធ្លាប់ បានបង្កើត និងបញ្ចប់ទៅ វិញផងដែរ តែលើកនេះ មានលោក Bill Gates ធ្វើជាប្រធាន ក្នុងការ ដឹកនាំ ដូច្នេះហើយ កម្លាំងចលករ ក្នុងការ ជួយសង្គ្រោះ និងដោះស្រាយ បញ្ហាចំបងៗតាម បែបបច្ចេកវិទ្យា នឹងមាន សន្ទុះខ្លាំង ថែមទាំងមាន ថិវការច្រើន ដែលបានចូលរួម ពីសំណាក់មហាសេដ្ឋី ចាយលុយមិនអស់ ជាច្រើននាក់ ផ្សេងទៀតនោះ គម្រោង BEV នេះនឹងក្លាយ ទៅជាបេសកកម្ម យ៉ាងពិសេសមួយ របស់ភព ផែនដីយើង ដើម្បីជួយគ្នា រក្សាពិភពលោក ឲ្យមានស្ថេរភាព នាថ្ងៃ អនាគត។
No comments:
Post a Comment