នេះគឺជា ឆ្នាំងអ៊ុត ដ៏ឆ្លាតវៃ មានរាងតូចច្រលឹង ស៊េរីថ្មី និងទំនើបមួយ ដែលទើបតែ បង្កើតឡើង ដោយក្រុមហ៊ុនមួយ ឈ្មោះថា Collar Perfect។ រូបរាង របស់វាមើលទៅតូច ងាយស្រួល ក្នុងការដាក់ តាមខ្លួន ហើយបន្ថែមពីនេះ វាក៏អាច អោយយើង បើកចំប៉ាបស្លាប ដើម្បីអោយ ផ្ទៃអ៊ុត កាន់តែធំ ជាងមុន ងាយស្រួល ក្នុងការអ៊ុត សម្លៀកបំពាក់ បន្ថែមទៀតផងដែរ។
ឆ្នាំងអ៊ុតនេះ Collarperfect នេះ ក៏ប្រើប្រាស់ ចរន្តអគ្គីសនី ដែលភ្ជាប់ តាមរយៈខ្សែ ចូលទៅក្នុងព្រី ដូចជា ឆ្នាំងអ៊ុត ដទៃទៀតដែរ តែអ្វីដែល ជាលក្ខណៈពិសេស របស់វានោះ គឺវាមានរូបរាងតូច អាចអ៊ុតផ្នែក ដែលពិបាក ក្នុងការអ៊ុត បានយ៉ាងងាយស្រួល និងអាច យកតាមខ្លួនបាន យ៉ាងងាយស្រួល។ វាក៏មាន មុខងារ សម្រាប់អោយយើង កំណត់ផងដែរ ថាតើ យើងចង់បានកំដៅប៉ុណ្ណា និងត្រូវអ៊ុតនៅលើ សាច់ក្រណាត់ ប្រភេទអ្វី។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
បច្ចុប្បន្ននេះ វាមានដាក់លក់ នៅលើទីផ្សារ អន្តរជាតិហើយ ក្នុងតម្លៃត្រឹមតែ 34.95$ ប៉ុណ្ណោះ តែសម្រាប់ នៅខ្មែរយើង គឺមិនមាននោះទេ។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ចង់ទិញវានោះ អាចស្វែងរកសេវាកម្ម នៅក្នុងស្រុកយើង ដែលទទួលទិញ របស់ពីក្រៅប្រទេស អោយបាន ដោយភ្ជាប់ តំណរភ្ជាប់នេះ ទៅអោយគេ។
No comments:
Post a Comment