DoDo ត្រូវបានចាត់ទុកថាជាសត្វបក្សីមិនចេះហោះហើរដ៏កម្រមួយ ហើយបានផុតពូជរលាយពីភពផែនដីយើងនៅអំឡុងឆ្នាំ 1660 នៅទ្វីបអ៊ឺរ៉ុប ក្រោយមកទៀតគ្រោងឆ្អឹងរបស់វាត្រូវបានគេជីករកឃើញកាលពីឆ្នាំ 1914 ហើយត្រូវបានយកទៅរក្សាទុក ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាស្រាវជ្រាវបន្ថែមជុំវិញការវិវឌ្ឍន៍របស់ពូជសត្វមួយនេះ។ មកដល់ចុងឆ្នាំ 2016 នេះបំណែកឆ្នឹងរបស់សត្វបក្សី DoDo ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី 22 ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ នៅចក្រភពអង់គ្លេស ក្នុងកម្មវិធី Summers Place Auctions ដឹងនាំដោយលោក Rupert Van Der Werff។
ឆ្អឹងសត្វដ៏កម្រ និងផុតពូជមួយនេះត្រូវបានប្រាប់ឲ្យដឹងថា តម្លៃរបស់វាគឺចន្លោះចាប់ពី 373, 630$ ទៅ 622,780$ ជាមួយនឹងតួឆ្អឹង 95% ដោយ 5% ទៀតត្រូវបានបាត់បង់ចាប់តាំងពីពេលរកឃើញមកម៉្លេះ។ តួឆ្អឹង DoDo ដាក់លក់នោះមានតែលលាក្បាល, ឆ្អឹងខ្នង, ឆ្អឹងជំនី, ជើងឆ្វេងស្ដាំ និងឆ្អឹងទ្រូងមុខប៉ុណ្ណោះ ជាមួយកម្ពស់ 1 ម៉ែត្រ ឯណោះ វាគឺជាប្រភេទសត្វព្រៃ ហើយត្រូវបានអ្នកវិទ្យាសាស្ត្រជឿជាក់ថាវា គឺជាសត្វស្លាបដែលសល់ពីជំនាន់ដាយណូស័រ ហើយក៏ជាសត្វដែលត្រូវបានជនខិលខូចជាច្រើនតាមប្រមាញ់ រហូតវាផុតពូជពីភពផែនដីដ៏អាក្រក់របស់យើងមួយនេះ។
ឆ្អឹងសត្វដ៏មានតម្លៃថ្លៃមួយនេះអាចនឹងត្រូវសារមន្ទីទិញច្រើនជាង ព្រោះដើម្បីទុកជាវត្ថុបុរាណសម្រាប់ឲ្យអ្នកជំនាន់ក្រោយបានសិក្សាបន្ថែម។

No comments:
Post a Comment