Camfone Furious 7 Pro គឺជាស្មាតហ្វូន ម៉ូឌែលថ្មីមួយទៀត របស់ក្រុមហ៊ុន Camfone ហើយចំពោះ ស្មាតហ្វូនមួយនេះដែរ មានចំណុចពិសេស ជាច្រើន មិនថាតែការរចនាឡើង នៃរូបរាងរបស់វាទេ សូម្បីតែ កម្លាំងម៉ាស៊ីន ក៏ខ្លាំងជាងមុនផងដែរ ចំណែកឯតម្លៃ ក៏ពិសេសថែមទៀតដែរ ដោយវាមានតម្លៃ ត្រឹមតែ 596,000 រៀល ឬស្មើនឹង 149$ ប៉ុណ្ណោះ។ អញ្ចឹង ដើម្បីស្វែងយល់ ពីលក្ខណៈសម្បត្តិ របស់វា ថាតើវា ពិសេសយ៉ាងណានោះ សូមតាមដាន និងទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា!
អេក្រង់ខាងមុខរបស់ Furious 7 Pro មានទំហំ 5.5 inches ប្រភេទ IPS អាចបង្ហាញរូបភាពកំរិត HD 720P និងមានដង់ស៊ីតេអេក្រង់ 320ppi ដែលអាចអោយយើង មើលរូបភាពច្បាស់ បានគ្រប់ជ្រុង ហើយវាក៏មានពន្លឺគ្រប់គ្រាន់សំរាប់ប្រើក្រោមពន្លឺថ្ងៃផងដែរ!
Furious 7 Pro មានកំលាំងម៉ាស៊ីនលឿនល្មម ដោយវាប្រើបន្ទះឈីប Mediatek លេខ MT6735 មាន CPU បួនគ្រាប់ រត់ក្នុងល្បឿន 1.3Ghz អមជាមួយ Ram 2GB និង memory ម៉ាស៊ីន 16GB ដែលត្រឹមប៉ុណ្ណេះ វាអាចអោយយើងអូស menu ចុះឡើង និងចេញចូលមុខងារនីមួយៗ មិនមាន animation ទាក់នោះទេ! វាអាចរត់ហ្គេមធំៗបាន តែនៅក្នុងការកំនត់កំរិត Setting ក្រាហ្វិចត្រឹមពាក់កណ្តាល ! ដូចជាហ្គេម Vainglory នេះជាដើម វាអាចលេងបានដោយគ្មានភាពរអាក់រអួលនោះទេ!
វាដំណើរដោយ Android ជំនាន់ lollipop 5.1 តែអ្វីដែលខ្ញុំចាប់អារម្មណ៍ ជាងគេនោះ គឺថាមពលថ្ម របស់វា ទំហំ 7000 mAh តែម្តង ដែលអាចអោយយើង ប្រើប្រាស់ បានជិតពីរថ្ងៃ និងអាចសាកថ្ម ទៅទូរស័ព្ទផ្សេងៗទៀត បានថែមទៀតផង ដូចជាសាក Galaxy S6 បានដល់ទៅពីរដងឯណោះ។
Furious 7 Pro បំពាក់កាម៉េរាខាងក្រោយទំហំ 13MP auto focus របស់ Sony អាចចាប់យករូបភាពបានក្នុងទំហំ 4160×3120 ភិចសែលអមជាមួយ Flash ពន្លឺពីរគ្រាប់និងងាចថតវីដេអូបានក្នុងកំរិត 1080 pixels ! ចំនែកាម៉េរ៉ាខាងមុខ របស់មានទំហំ 8MP!
Furious 7 Pro មានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ ដោយវាមានតម្លៃ 596,000 រៀល ឬស្មើនឹង 149$។
No comments:
Post a Comment