Dota 2 អាប់ដេត​ឡើង​ទៅ Gameplay ជំនាន់ 7.00 ថ្មី កាន់​តែ​ប្លែក​ចម្លែក​អស្ចារ្យ​ជាង​មុន

Dota 2 ឬហៅពេញថា Defend of the Ancient 2 គឺជាហ្គេម Online ដ៏ល្បីល្បាញមួយ ក្នុងពិភពលោក ដែលមានអ្នក លេងរាប់លាននាក់ ហើយវាក៏ជា ហ្គេមដែលជាប់ក្នុង ប្រវត្តិសាស្ត្រផងដែរ ដែលមានប្រាក់ពាន រង្វាន់ធំជាងគេ ដល់ទៅខ្ទង់ លានដុល្លារ ក្នុងការប្រកួត លេងហ្គេមបែប eSport។ ជាក់ស្ដែង Dota 2 ដូចប្រិយមិត្ត ខ្លះបានដឹង ហើយខ្លះមិនបាន ដឹងអញ្ចឹង ក្រុមហ៊ុន Valve តែងតែធ្វើការ Update របៀបលេងហ្គេម ពីមួយជំនាន់ ទៅមួយជំនាន់ ឲ្យមើលទៅ កាន់តែចម្លែក ប្លែកអារម្មណ៍ពី មួយជំនាន់ GamePlay ទៅកាន់ មួយជំនាន់ GamePlay មួយទៀត ហើយការ Update​ ចុងក្រោយគេបាន មកដល់ហើយ គឺជំនាន់ 7.00 ហើយ ដែលវាគឺជា ការកែប្រែ ធំមួយក្នុងប្រវត្តិ សាស្ត្រហ្គេម Dota 2។





ជាមួយ GamePlay ជំនាន់ 7.00 ថ្មីនេះ អ្នកលេងហ្គេម Dota 2 ទាំងអស់នឹង ទទួលបានចំណី អារម្មណ៍ថ្មីហើយប្លែក ជាមួយនឹងការ ផ្លាស់ប្ដូរ កែប្រែផែនទី, ការបន្ថែមមក ជាមួយនឹងសត្វ ក្នុងព្រៃថ្មី, បន្ថែមមកជាមួយនឹង Skills ប្លែកៗរបស់ Hero មួយចំនួននៅពេល ពួកគាត់ពាក់ Aghanim’s Scepter (ការ៉េមខៀវ), ការប្រកាសឲ្យ Hero ថ្មី The Monkey King លេងជាផ្លូវការ, ការកែប្រែរូបរាង ដើមរបស់ Hero មួយចំនួន ក៏ដូចជា កែប្រែផ្ទាំង Menu និងប្លែក ជាច្រើនផ្សេងទៀត ដូចវីដេអូ ខាងក្រោមនេះ៖
ផែនទីថ្មី
ផែនទី Monkey King Terrain ថ្មី
សត្វ Ancients ក្នុងព្រៃថ្មី
Viper ប្ដូររូបរាងថ្មី
Slarda ប្ដូររូបរាងថ្មី
Enigma ប្ដូររូបរាងថ្មី
បន្ថែមសមត្ថភាពថ្មីនៅពេលពាក់ការ៉េមខៀវ
Hero ថ្មី The Monkey King
Spell ថ្មីរបស់ Hero មួយចំនួន
ការកែប្រែ Menu ថ្មីនៅពេលជ្រើសរើស Hero
វីដេអូខាងលើគឺជាការផ្លាស់ប្ដូរថ្មីនៅក្នុងជំនាន់ 7.00 ថ្មីនេះ ដោយយើងពុំ ទទួលបានការ បន្ថែមនូវ items ថ្មីៗដូច ជំនាន់ 6.X.X ឡើយ តែមានការបង្កើន និងបន្ថយសមត្ថភាព ផងដែរ។ សម្រាប់ប្រិយមិត្ត ជាអ្នកលេង ហ្គេម Dota 2 ទាំងអស់ នឹងនូវត្រូវ ប្រើប្រាស់ យុទ្ធសាស្ត្រថ្មី ហើយប្លែកជាងមុន ដើម្បីទទួល បានជ័យជំនះ ព្រោះថារបៀបលេង មួយចំនួនត្រូវ បានកែប្រែ អមមកជាមួយនឹង Skills ថ្មីៗ ដែលអ្នក ត្រូវដឹង។ ម្យ៉ាងវិញទៀត បើអ្នកចង់ដឹង អំពីរបៀបលេង ឲ្យបានកាន់តែ ប្រសើរកុំភ្លេច តាមដានរបៀប លេងរបស់អ្នក លេងអាជីពមួយ ចំនួនតាម YouTube ឬ Twitch ជាដើម ដើម្បីទទួលបាន នូវគំនិត និងយុទ្ធសាស្ត្រ ផ្សេងៗក្នុង GamePlay 7.00 ថ្មីនេះ។
គួរបញ្ជាក់ផងដែរថាកំណែ Update ឡើងទៅជំនាន់ 7.00 ថ្មីនៅមិនទាន់ ធ្លាក់ការ Update មកដល់ Server ស្រុកយើង នៅឡើយទេ តែវានឹងអាចធ្លាក់ មកដល់ឆាប់ៗ ខាងមុខនេះឯង ដូច្នេះកុំភ្លេច បើក Steam ហើយ Update ទាំងអស់គ្នា! GGWP

No comments:

Post a Comment