Facebook កំពុង​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់ Live វីដេអូ​ជា 360 ឌឺក្រេ​ហើយ!

បណ្តាញសង្គមយក្ស Facebook ទើបតែប្រកាស ពីមុខងារថ្មី ដែលអាចឲ្យអ្នក ប្រើប្រាស់ Live វីដេអូជាលក្ខណៈ 360 ឌឺក្រេ។ អ្នកនឹងឃើញ វីដេអូដំបូងដែល Live ចេញពី Facebook ផ្ទាល់ នៅថ្ងៃស្អែក ទើបដឹងថាវា អស្ចារ្យប៉ុណ្ណា។ តាមការ យល់ដឹង ការ Live វីដេអូនេះ មិនមែនសម្រាប់ កាមេរ៉ាស្មាតហ្វូន ធម្មតានោះទេ ទាល់តែត្រូវ ការឧបករណ៍ជំនួយ ដូចជាភ្ជាប់ជាមួយ កាមេរ៉ាផ្សេង មួយទៀតដែលអាច ថតបានទំហំ 360 ឌឺក្រេ។



មានអ្នកខ្លះគិតថានេះជាយុទ្ធសាស្រ្តរបស់ Facebook ដើម្បីចេញ មុខងារនេះ សម្រាប់ប្រើប្រាស់ ជាមួយឧបករណ៍ Oculus Riff VR ដូចនេះពេល ចេញវីដេអូ Live ជាលក្ខណៈ 360 ឌឺក្រេ និងអាចមើល តាមឧបករណ៍នេះ ឃើញដូចអ្នក នៅតំបន់ដែល ថតចេញមក នោះពិតៗ។ នៅលើទីផ្សារ មានកាមេរ៉ាដែល ថតជាលក្ខណៈ 360 ឌឺក្រេនេះ ដូចជា Rioh Theata S, Samsung Gear 360, Kodak PIXPRO SP360 4K, LG 360, Nikon KeyMission 360 និង 360 fly 4K ជាដើម ដែលអាច ប្រើប្រាស់ភ្ជាប់ជាមួយ ស្មាតហ្វូនប្រើប្រាស់ មុខងារ Live វីដេអូ 360 ឌឺក្រេ ផ្សាយផ្ទាល់ជា សាធារណៈ លើគណនី របស់អ្នកបាន ដូចនេះអ្នកប្រើប្រាស់ ធម្មតាមិនអាច Live បានទេ ទាល់តែមាន កាមេរ៉ាទាំង នេះជំនួយ។  

ឥលូវនេះ អ្នកប្រើប្រាស់ Facebook ប្រមាណ 1.8 ពាន់លានគណនី កំពុងតែទទួល បានមុខងារនេះ បណ្តើរៗហើយ ដោយមិនទាន់ បានទាំងអស់ ក្នុងពេលតែមួយ នោះទេ ត្រូវ ចាំបន្តិច បានអាប់ដេត គ្រប់ៗគ្នា។

No comments:

Post a Comment