របៀប​លាក់​កុំ​អោយ​អ្នក​ដទៃ​ឃើញ​ថា​យើង​មាន​មិត្ត​ថ្មី​ៗ​ជា​នរណា​ខ្លះ​លើ Facebook

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញ សង្គម Facebook ជាច្រើន កំពុងតែ ជួបប្រទះ បញ្ហាឯកជន នៅលើ Facebook មួយ ពោលរៀងរាល់ ពេលយើង ធ្វើមិត្តភក្តិ ថ្មីជាមួយ នរណាម្នាក់ វានឹងលោតឡើង នៅលើ Newsfeed ហើយមិត្ត ដទៃទៀត របស់យើង នឹងឃើញ ហើយអាចចូល មក Comment ជាក់ជា មិនខាន។ នេះគឺជាមុខងារ ដ៏រំខានមួយ ព្រោះអីមិនមែន អ្នកប្រើប្រាស់ ទាំងអស់ សុទ្ធតែ ចង់អោយ មិត្តភក្តិ របស់ពួកគេ ឃើញថាគេមាន មិត្តភក្កិថ្មីៗ ជានរណានោទេ ហើយប្រសិន បើអ្នក ជាមនុស្សម្នាក់ ក្នុងចំណោម នោះ ថ្ងៃនេះ យើងនឹងបង្ហាញ វិធីដើម្បីធ្វើការ បិទវាមិនអោយ ឃើញទៀតបាន។




ជាដំបូងនោះ គឺអ្នកត្រូវបើក គណនី Facebook របស់អ្នក តាមកុំព្យូទ័រសិន រឺមួយក៏តាម Browser ទូរស័ព្ទរបស់ អ្នកក៏បាន តែត្រូវបើក តាមទម្រង់ Desktop Site។
  1. ចុចសញ្ញា ▼ ដែលនៅជួរខាងលើ ហើយចុច Activity Log
  2. មើលនៅខាងឆ្វេងដៃ ចុចលើ More > ហើយចុចលើ Friend
  3. ចុចនៅត្រង់នេះ ហើយដោះធីក New Friend Reports ចេញ
  4. នៅកន្លែងជាប់គ្នា ដែលដាក់ថា Who can see your friend List នោះ អ្នកគួរ ប្តូរវា​ពី Public ទៅជា Only Me ទៅជា ការស្រេច។ ធ្វើបែបនេះ នឹងបិទ មិនអោយ អ្នកដទៃ ថាយើងមាន Friend ជាមួយអ្នក ណាឡើយ ពេលគេចូល ទៅមើល ក្នុង Profile យើង
  5. ឥលូវនេះ អ្នកមិនចាំបាច់បារម្ភថា អ្នកដទៃនឹង មើលឃើញថា អ្នកបានធ្វើ មិត្តភក្តិ ថ្មីៗ ជាមួយនរណា ខ្លះទៀតឡើយ ដែលអាច ជួយអោយ ការប្រើប្រាស់ Facebook កាន់តែមានភាព ឯកជន ជាងមុន។ កុំភ្លេចចែករំលែក ទៅកាន់មិត្តភក្តិ របស់អ្នក ផងណា អំពីគន្លឺះថ្មី មួយនេះ ព្រោះអីថ្មីៗនេះ មានមនុស្ស ជាច្រើន កំពុង ធុញទ្រាន់ និងស្អប់ Facebook ជាខ្លាំង ដែលតែងតែ បង្ហាញ ប្រាប់លើ News Feed របស់មិត្តភក្តិ យើងថា បានធ្វើ Friend ជាមួយនរណាខ្លះ។

No comments:

Post a Comment