Hiya ទើបតែបញ្ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀត សម្រាប់អ្នក ដែលមាន ថវិកាក្រោម 100$ តែចង់បាន ស្មាតហ្វូនមួយ ល្មមប្រើប្រាស់ ប្រចាំថ្ងៃបាន ។ វាមាន ឈ្មោះថា Sugar 1 ដោយតួខ្លួន របស់វា ស្រោបដោយ សារធាតុអាលុយ មីញ៉ូម កម្រិតមធ្យម និងមានផ្នែក ផតមួយរាង ការ៉េពី ក្រោមកាមេរ៉ា ស្រដៀងនឹងទ្រនាប់ ស្កេនម្រាមដៃ ប៉ុន្ដែវា គ្រាន់តែជាការ ឌីហ្សាញដើម្បី អោយមានភាព ទាក់ទាញប៉ុណ្ណោះ មិនអាចអោយ យើងប្រើប្រាស់ មុខងារស្កេន ម្រាមដៃបានឡើយ។ ដើម្បីជ្រាបបាន កាន់តែច្បាស់ ពីលក្ខណៈសម្បត្តិ របស់ស្មាតហ្វូននេះ សូមមិត្តអ្នក អានទាំង អស់គ្នា តាមដានការ បង្ហាញលក្ខណៈ សម្បត្តិនៅ ខាងក្រោមនេះ៖
Sugar 1 មានអេក្រង់ទំហំ 5 អ៊ីញ កម្រិត 720x1280px ។ ថ្វីត្បិតតែរូបភាព របស់វាមិនសូវ ជាម៉ត់ល្អដូចជា អេក្រង់ 1080p ក៏ដោយ តែវាសមល្មម នឹងអាចអោយ យើងទស្សនាវីដអូ និងលេងហ្គេម ទូទៅមួយចំនួន បានដោយ មិនរអាក់ រអួលឡើយ ហើយក៏ស៊ី ថាមពលថ្ម តិចផងដែរ។
កំលាំងម៉ាស៊ីនរបស់ស្មាតហ្វូនតម្លៃក្រោម 100$ នេះ គឺស្ថិតនៅ លំដាប់មធ្យម ដោយវាបំពាក់ នូវបន្ទះឈីប MediaTek MT6580 ល្បឿន 1.3GHz និងមាន Ram 1GB។ ចំពោះការលេង ហ្គេមដែលមាន ក្រាហ្វិចមធ្យមទូទៅ គឺមិនមាន ចោទជាបញ្ហា អ្វីឡើយ សូម្បីតែហ្គេម Vainglory ក៏វាអាច ទ្រទ្រង់បានដែរ គ្រាន់តែវា រាងទាក់ និង Touch របស់វារាង ពិបាកបញ្ជា បន្ដិចប៉ុណ្ណោះ។ វាមានអង្គ ផ្ទុកទិន្នន័យ ទំហំ 8GB នៅក្នុង ម៉ាស៊ីន ហើយយើងអាច ដាក់ម៉េមូរី Micro SD បន្ថែមបាន ផងដែរ។ Sugar 1 ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android lollipop 5.1 ចេញពី ប្រអប់ស្រាប់។ ថាមពលថ្ម 2000mAh របស់ស្មាតហ្វូននេះ អាចប្រើប្រាស់ ទៅលើមុខងារ ធម្មតាបានជិត ពេញមួយ ថ្ងៃដែរ ប៉ុន្ដែបើយើង ប្រើប្រាស់ទៅ លើការមើល វីដេអូ និងលេងហ្គេម គឺវាស្រកលឿន បន្ដិចហើយ។ ឯការសាក ថ្មវិញ វាចំណាយ ពេលជាង 2 ម៉ោង ទើបអាចសាក បានពេញ។
Hiya បានបំពាក់កាមេរ៉ាទំហំធំនៅលើ Sugar 1 ម៉ូឌែលថ្មីនេះ ដោយខាងមុខ មានទំហំ 5MP និងខាងក្រោយ មានទំហំ ដល់ទៅ 13MP ។ បើធៀបជាមួយ នឹងស្មាតហ្វូន ដែលមានតម្លៃ ប្រហែលនេះ យើងអាច និយាយបាន ថាកាមេរ៉ា របស់ Sugar 1 នេះគឺពិត ជាធំមែន។ រូបភាពដែល ថតចេញពី កាមេរ៉ានេះ គឺមានលក្ខណៈ ល្អបង្គួរ បើទោះបីជា នៅកន្លែង ដែលមានពន្លឺ ខ្សោយក៏ គុណភាពរូបភាព អាចទទួល យក បានដែរ គ្រាន់តែការ Focus រូបភាព មានរាងយឺត បន្ដិចប៉ុណ្ណោះ។ ហើយយើង ក៏អាចធ្វើការ ថតវីដេអូ បានដល់ កម្រិត Full HD 1080p ផងដែរ។ ចំពោះកាមេរ៉ា ខាងមុខ របស់វាវិញ ក៏ច្បាស់ល្អ គួរអោយកត់ សំគាល់ ផងដែរ ហើយអ្នក ដែលចូលចិត្ត ថតរូប ពីមុខ ច្បាស់ជា ពេញចិត្ត ជាមួយនឹងកាមេរ៉ា ខាងមុខ របស់ Budget ស្មាតហ្វូន មួយនេះ។
ស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារ ប្រទេស យើងហើយ ជាមួយនឹង តម្លៃ 356,000៛ ស្មើនឹង 89$។ ដោយយើង អាចជ្រើសរើស ពណ៌បាន ចំនួន 4 គឺ ពណ៌ ស ពណ៌ ទឹកមាស ពណ៌ខ្មៅ និងពណ៌ Rose Gold។
No comments:
Post a Comment