កំណែ​អាប់ដេត iOS 10.2 ចេញ​ហើយ ដោយ​បាន​បន្ថែម Emoji ជាង 100 ទៀតផង

ទីបំផុត Apple បានចេញនូវកំណែអាប់ដេត ថ្មីទៀតហើយ គឺ iOS 10.2។ Apple ពិតជាធ្វើការ ម៉ត់ចត់ មែនគ្រាន់តែ លេចចេញ ពត៌មានពីក្រុម Hacker​ មួយប្រកាស នឹងអាច Jailbreak បាននោះ មិនដល់មួយ សប្ដាហ៍ផង Apple ចេញកំណែអាប់ដេត ថ្មីទៅហើយ។




សម្រាប់កំណែអាប់ដេតថ្មី iOS 10.2 បានផ្លាស់ប្ដូរ នូវអ្វី បន្តិចបន្តួច ផងដែរ នូវសំណុច ខ្វះខាត របស់ iOS 10.1។ ហើយ iOS 10.2 នេះផងដែរ ក៏បានបន្ថែម នូវចំនុចថ្មីៗ ជាច្រើនទៀត ដូចជាមាន Emoji ថ្មី 100 ឯណោះ។ មិនត្រឹម តែប៉ុណ្ណោះ iMessage មាន Effect ទៀតផង។

រីឯ Wallpaper នៅក្នុង 10.2 Apple បានប្រាប់ថានឹង មានការបន្ថែម ប៉ុន្តែ យើងខ្ញុំ បានធ្វើការ អាប់ដេត ប៉ុន្មាន iPhone ហើយ ប៉ុន្តែពុំឃើញ នៅឡើយ ដូច្នេះការចេញនេះ មិនទាន់ដឹងថា ឧបករណ៍ Apple មួយណា នឹងមាននូវ Wallpaper ថ្មីនេះទេ។

ប្រសិនបើមិត្តអ្នកអានមិនចង់ពិបាក ក្នុងការ អាប់ដេត iOS 10.2 តាមកុំព្យូទ័រនោះ អ្នកក៏អាច ធ្វើការអាប់ដេត ឥឡូវនេះតាម ឧបករណ៍ របស់ខ្លួនក៏ បានផងដែរ។ ដោយឧបករណ៍ Apple ជាច្រើន បានលោតសារ អោយយើង អាប់ដេតហើយ។

No comments:

Post a Comment