បញ្ហានេះមិនមែនទើបតែកើត ឡើងនោះទេ វាកើតឡើងប៉ុន្មាន ថ្ងៃមកហើយ ដោយបញ្ហានេះ ជួបប្រទះលើ តែអ្នកប្រើប្រាស់ មួយចំនួនតូច តែវាកើនឡើង គួរឲ្យបារម្មណ៍។ អ្នកប្រើប្រាស់ មួយចំនួន បានជួបបញ្ហាចូល ទៅកម្មវិធី App Store និង iTunes ដោនឡូដកម្មវិធី មិនកើត។ បញ្ហានេះ កើតឡើងយូរៗម្តង ដោយម្តងៗ ជាប់គាំង យ៉ាងយូរ 90 នាទី។
របាយការណ៍ចេញពីការរអ៊ូរទាំ ដោយសារពួកគេ មិនអាចចូលទៅ ដោនឡូដកម្មវិធី បាន, អាប់ដេតកម្មវិធី ក៏មិនបាន។ ប៉ុន្មានម៉ោងមុននេះ Apple បានបញ្ចេញនូវ កំណែអាប់ដេតថ្មី iOS10.2 ដែលយើង គិតថា កំណែនេះនឹង ដោះស្រាយបញ្ហានេះ តែយើងមិន បានឃើញការ កែប្រែនោះទេ តែភាគច្រើន គេគិតថា បញ្ហានេះ ទាក់ទងនឹង Server របស់ Apple ទៅវិញទេ ដូចនេះ Apple ផ្ទាល់អាចដោះស្រាយ បាននៅពេល ណាក៏បាន ដោយមិន ចាំបាច់ផ្តល់ដំណឹង ដល់អ្នកប្រើប្រាស់។
មិនថាអ្នកប្រើកុំព្យូទ័រ Mac, iPhone, iPad នោះទេ សុទ្ធតែជួបបញ្ហានេះ តែមួយចំនួនប៉ុណ្ណោះ ហើយយើង ក៏សង្ឃឹមថា បញ្ហានេះមិនរាល ដាលទៅច្រើន គ្នាទៀតចុះ។ Apple ក៏ព្យាយាម ដោះស្រាយដែរ ដូចនេះអ្នកប្រើ កុំព្រួយ បារម្មណ៍អី។
No comments:
Post a Comment