ជាធម្មតា នៅពេលដែល អ្នកដែលជា Friend របស់យើង នៅក្នុង Facebook បាន Live Video ម្តងៗ គឺវាតែងតែ លោតជាដំណឹង ប្រាប់យើងថា “(ម្នាក់នេះ) is Live Now” ដែលពេលខ្លះ វាហាក់ដូចជា មានអារម្មណ៍ ថារំខានបន្តិច។ ត្រឹមត្រូវទេ សម្រាប់ប្រិយមិត្ត មួយចំនួន?
ប្រសិនបើ អ្នកគឺជា មនុស្សម្នាក់ ដែលស្ថិតក្នុងចំណោម អ្នកដែល មិនសូវជា ពេញចិត្ត នឹងការបង្ហាញដំណឹង ជាញឹកញាប់ បែបនេះ អាចធ្វើការ អនុវត្តតាម ប៉ុន្មានជំហ៊ាន ខាងក្រោមនេះបាន។ ណាមួយ ការធ្វើ តាមវិធីនេះ ក៏ជួយអ្នក មិនអោយ ចាំបាច់ខ្លាំង ដល់ថ្នាក់ Unfriend គ្នាផងដែរ។ ដូចនេះ បើចង់ដឹងថា គេធ្វើយ៉ាងណា ខ្លះនោះ សូមអានពី ការណែនាំ ខាងក្រោមនេះ ទាំងអស់គ្នា!
- ជាដំបូងនោះ គឺអ្នកត្រូវបើក គណនី Facebook របស់អ្នក តាមកុំព្យូទ័រសិន រឺមួយក៏តាម Browser ទូរស័ព្ទរបស់ អ្នកក៏បាន តែត្រូវបើក តាមទម្រង់ Desktop Site
- ចុចសញ្ញា ▼ ដែលនៅជួរខាងលើ ហើយចុច Settings
- មើលខាងឆ្វេងដៃ ចុចលើ Notifications > ហើយចុចលើ On Facebook
- អូសចុះក្រោម ត្រង់ Live Videos សូមប្តូរពី On ទៅជា All Off ជាការស្រេច! ហើយការដែលយក All Off អ្នកនឹង មិនទទួលបាន ដំណឹងពីការ Live របស់មិត្តភក្តិ របស់អ្នក ទាំងអស់ ផងដែរ។
- ចាប់ពីពេលនេះទៅ អ្នកនឹងមិនចាំបាច់ បារម្ភ ទៅលើបញ្ហា រឿងលោតដំណឹង Live Video របស់មិត្តភក្តិ ក្នុងហ្វេសប៊ុក របស់អ្នក ទៀតឡើយ។ ហើយកុំភ្លេច ណែនាំ មិត្តភក្តិ របស់អ្នក ពីបញ្ហានេះផងណា ព្រោះថា ពេលខ្លះ គេក៏អាចត្រូវការ មុខងារនេះ ផងដែរ!!!
No comments:
Post a Comment