ចំពោះបញ្ហានោះ គឺសំដៅលើ ការភ្ជាប់មកជាមួយនឹង កម្មវិធីអក្សរជាច្រើន ដែលពេលខ្លះ វាអាចនឹង ផ្តល់ភាពសាំញាំច្រើន តែសម្រាប់អ្នកប្រើប្រាស់ ឯទៀត ប្រហែលជា មិនមានបញ្ហាអ្វីនោះទេ។ ម្យ៉ាងវិញទៀតនោះ គឺបញ្ហា មិនមាន Playstore ភ្ជាប់មកជាមួយ ដែលធ្វើអោយ ការពិបាកខ្លាំង នៅក្នុងប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ ដែលធ្លាប់តែ ប្រើផ្សារកម្មវិធី របស់ Google មួយនេះ។
ដូចនេះ ដើម្បីដោះស្រាយ នូវបញ្ហានេះ ខ្ញុំសូមណែនាំ នូវគន្លឹះមួយ សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា ដើម្បីអាច តម្លើងវា ដោយខ្លួនឯង ប្រសិនបើ អ្នកលក់ទូរស័ព្ទ មិនបានតម្លើងអោយ។ ចឹងចង់ដឹងថា គេចាប់ផ្តើម ពីណាទៅខ្លះនោះ សូមតាមដាន ពីការណែនាំ ខាងក្រោមនេះ ទាំងអស់គ្នា!
វិធីសាស្រ្ត
- ចុចបើកតំណរ Link នេះ នៅលើទូរស័ព្ទ Xiaomi តែម្តង ដើម្បីដោនឡូត និងតម្លើងទៅក្នុង ទូរស័ព្ទ Xiaomi របស់អ្នក
- ក្រោយពីតម្លើង គ្រាន់តែ ធ្វើតាមការណែនាំ ដែលគេបានប្រាប់ ជាការស្រេច (មិនមានអីច្រើនទេ សំខាន់គឺ វាអោយអី យើងត្រូវ Install តាមវា រហូតដល់ពេញ 100% ទើបអាចចាកចេញ ពីកម្មវិធីបាន)
- ពេលទទួលបាន Playstore នៅលើ Homescreen ហើយ អ្នកអាចលុបកម្មវិធី Google Installer ចោលបាន។
បញ្ជាក់៖ អាចធ្វើបាន ទៅលើស្មាតហ្វូនរបស់ Xiaomi តែសម្រាប់ Meizu គឺមិនមានបញ្ហានោះទេ ដោយភាគច្រើន យើងឃើញថា វាបានភ្ជាប់មក ជាមួយនឹង Playstore ស្រាប់តែម្តង។
ឥឡូវនេះ អ្នកបានទទួលបាននូវ កម្មវិធី Playstore បានដោយជោគជ័យហើយ ហើយកុំភ្លេច វាយបញ្ចូលនូវ Google Account របស់អ្នកចូលផង ដើម្បីអាចដោនឡូតកម្មវិធី ក៏ដូចជាហ្គេម ផ្សេងៗទៀត សម្រាប់ប្រើប្រាស់ និងលេងបាន។ អរគុណ កុំភ្លេចចែករំលែក ដល់ហ្វេន Xiaomi ផង!
No comments:
Post a Comment