នេះជា Xperia XZ ដែលជាស្មាតហ្វូនជំនាន់ ចុងក្រោយដែលផលិតក្រោមឈ្មោះ SONY ហើយវាក៏មានរូបរាងឌីហ្សាញទាក់ទាញ ដោយ SONY ហៅការរចនាថ្មីលើស្មាតហ្វូននេះថា Loop ឌីហ្សាញ ដែលវាផ្គុំឡើងដោយ 3 ដំណាក់ ដោយខាងផ្នែកខាងក្រោយជាលោហៈអាលុយមីញ៉ូមអាលយ Alkaleido ដែលខុសពីលោហៈធម្មតា ដោយខ្នងវានឹងចាំងដូរពណ៌ពេលពន្លឺចាំងត្រូវ, ខាងមុខផ្ទៃកញ្ចក់ពេញ និងគែមចំហៀងជាប្រភេទជ័ររលោង ហើយរាងសំពាធងាយស្រួលកាន់ប្រើប្រាស់។
សូមទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ដោយបង ចនសី នៅខាងក្រោម៖
នៅលើទីផ្សារអន្តរជាតិ ស្មាតហ្វូននេះ មានតម្លៃប្រមាណ 699 ដុល្លារ ប៉ុន្តែនៅលើទីផ្សាររបស់យើងនេះ វាមានតម្លៃប្រមាណតែ 599 ដុល្លារប៉ុណ្ណោះ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចរកជាវបាននៅហាងលក់ទូរស័ព្ទដៃសុខលី, សៀងលីន និងតាមបណ្តាហាងនានាទៀតនៅក្នុងទីផ្សារប្រទេសយើង។
ដើម្បីជ្រាបបានកាន់តែច្បាស់ និងកាន់តែលម្អិតពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ វាអក្សរ សូមមិត្តអ្នកអាន តាមដានអានបន្តនៅខាងក្រោម។
រចនាបថ
Xperia XZ ជាស្មាតហ្វូនមានរូបរាងរចនាបថប្លែក ខុសពីស្មាតហ្វូន Xperia ជំនាន់មុន ដោយការឌីហ្សាញលើកនេះមានភាពទាក់ទាញ ជា 3 ដំណាក់ ដូចអ្វីដែលយើងបានរៀបរាប់ខាងលើនោះអញ្ចឹង ហើយវាមាន 3 ពណ៌ គឺពណ៌ខ្មៅ, ពណ៌ទឹកប្រាក់ និងពណ៌ទឹកប៊ិច។ ងាកមកសំលឹងមើលផ្នែកខាងស្តាំនេះ យើងឃើញមាន ប៊ូតុងចុចថត, ប៊ូតុងសំលេង និងទ្រនាប់ស្គេនម្រាមដៃ រីឯផ្នែកខាងឆ្វេង មានរន្ធដាក់ស៊ីម និងមេម៉ូរី, ផ្នែកខាងលើមានរន្ធដោតកាស និងរន្ធស្រួបសំលេង, ខាងក្រោម មានរន្ធដោតសាកបញ្ចូលថ្ម ប្រភេទ USB Type C និងរន្ធស្រូបសំលេង, មាន Speaker ចំនួន 2 នៅផ្នែកខាងមុខ ជាប្រភេទកម្រិតបញ្ចេញសំលេង Stereo ។
ការបង្ហាញរូបភាព
អេក្រង់របស់វា មានទំហំ 5.2 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 1080×1920 ភិចសែល, ដង់ស៊ីតេអេក្រង់ 424ppi, មានស្រទាប់ការពារកញ្ចក់ Corning Gorilla Glass, មានប្រើប្រាស់បច្ចេកវិទ្យា Triluminos display និង X-Reality Engine ដែលធ្វើឲ្យការបង្ហាញរូបភាព កាន់តែច្បាស់ល្អ។
កំលាំងម៉ាស៊ីន
ប្រើប្រាស់បន្ទះឈីប Snapdragon 820 អមជាមួយស៊ីភីយូ 4 គ្រាប់ ដោយ 2 គ្រាប់រត់បានល្បឿន 2.15GHz និង 2 គ្រាប់រត់បានល្បឿន 1.6GHz, ប្រើជីភីយូ Adreno 530, រ៉េមទំហំ 3GB មានអង្គផ្ទុកទិន្នន័យ 32GB និង 64GB ហើយអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB និងថាមពលថ្ម 2900mAh ។
កាមេរ៉ា
កាមេរ៉ាខាងក្រោយទំហំ 23 មេហ្គាភិចសែល ថតវីដេអូបានដល់កម្រិត 4K, មាន Aperture កម្រិត f/2.0 ទំហំ 24mm មានបច្ចេកវិទ្យាឡាស៊ែ នៅក្បែរនោះ ដើម្បីចាប់យកវត្ថុដែលត្រូវថតបានរហ័ស រីឯកាមេរ៉ាមុខវិញ ទំហំ 13 មេហ្គាភិចសែល មាន Aperture កម្រិត f/2.0 ទំហំ 22mm អាចថតវីដេអូបានដល់កម្រិត 1080 ភិចសែល។
ចំណាប់អារម្មណ៍
វាមានបំពាក់មកជាមួយបច្ចេកវិទ្យាធន់មិនជ្រាបទឹក IP68, កញ្ចក់អេក្រង់ឌិតច្បាស់ល្អ ទោះជានៅក្រោមពន្លឺថ្ងៃចាំងយ៉ាងណាក៏ដោយ, កំលាំងម៉ាស៊ីនខ្លាំង បើកកម្មវិធីចោលច្រើន ក៏ដំនើរការមិនស្ទក់ ហើយក៏មិនឡើងកម្តៅខ្លាំងដែរ, កាមេរ៉ាខាងក្រោយក៏ច្បាស់ល្អ រូបភាពដែលថតបានធ្វើឲ្យខ្ញុំពេញចិត្តមែនទែន។
នេះជាស្មាតហ្វូនដែលល្អបំផុត ក្នុងចំណោមស្មាតហ្វូនរបស់ SONY ដទៃទៀត ហើយអ្នកគួរពិចារណារកទិញវាយកទៅប្រើប្រាស់បាន។
No comments:
Post a Comment