Xiaomi បានទាញយកចំណាប់អារម្មណ៍ អ្នកប្រើប្រាស់ ស្មាតហ្វូន និងថេប្លេតបាន ជាច្រើនលាន នាក់ក្នុងរយៈពេល ប៉ុន្មានឆ្នាំ កន្លងទៅនេះ បើទោះបីជា វាជាក្រុមហ៊ុន ចិនក៏ដោយ ក៏ប៉ុន្តែរាល់ គុណភាព និងសមត្ថភាព ផលិតផល របស់ Xiaomi គឺពិតជា អាចទុកចិត្ត និងទទួល យកបាន មិនចាញ់ក្រុមហ៊ុន យក្សធំៗ ផ្សេងទៀត ឡើយ។ ជាការពិត ក្នុងទីផ្សារ ស្មាតហ្វូន Xiaomi បានទទួល ភាពជោគជ័យ ច្រើនគួរ ឲ្យកត់សំគាល់ ដោយក្នុងនោះ កំពូលស្មាតហ្វូន Xiaomi Mi 4 ដែលបានប្រកាស ចេញកាល ពីឆ្នាំ 2014 កន្លងទៅ បានទទួល ជោគជ័យគួរ ឲ្យកត់សំគាល់ ដោយចំនួន លក់របស់វា ស៊ីដាច់ Mi 3 កាលពីឆ្នាំ 2013 ផងដែរ នោះក៏ ព្រោះតែ Xiaomi បានចំនាយពេល វេលាច្រើន និងគំនិត ក្នុងការរចនា ឡើងនូវរូបរាង ដ៏ស្រស់ស្អាត របស់ Xiaomi Mi 4 ឡើងសម្រាប់ ប្រកួតប្រជែង ក្នុងទីផ្សារ។
ដោយសារតែ ស្មាតហ្វូន Mi 4 នេះនៅសល់ តម្លៃធូរថ្លៃ ត្រឹម 165$ ប៉ុន្តែលក្ខណៈសម្បត្តិ របស់វានៅខ្លាំង ហើយក៏មាន សំណូមពរជាច្រើន ពីប្រិយមិត្តរបស់យើង បានសុំឲ្យខេមបូ លើកយកវាមកធ្វើ ការបង្ហាញលក្ខណៈសម្បត្កិ ទើបខេមបូបាន សម្រេចលើក យកស្មាតហ្វូនមួយនេះ មកបង្ហាញជូន អ្នកទាំងអស់គ្នា នៅក្នុងឱកាសនេះ៖
Mi 4 មានអេក្រង់ទំហំ 5 អ៊ីញ ជាប្រភេទ IPS LCD បង្ហាញរូបភាព បានក្នុងកម្រិត FullHD ឬ 1080p ជាមួយដង់ស៊ីតេ អេក្រង់ 441ppi ដែលអេក្រង់ អាចបង្ហាញ រូបភាព បានច្បាស់ មិនចាញ់ ស្មាតហ្វូន កំពូលៗមួយ ចំនួនឡើយ ដោយវា អំណោយផលល្អ ក្នុងការ ប្រើប្រាស់ ជាពិសេសការ លេងហ្គេម និងវីដេអូតែ ម្តង។
កម្លាំងម៉ាស៊ីនគឺជាផ្នែកស្នូលខាងក្នុង របស់ទូរស័ព្ទ ដែលទូរស័ព្ទមួយ អាចដំណើរការ បានលឿនឬ យឺតគឺអាស្រ័យ លើផ្នែក ខាងក្នុង នេះឯង។ ងាកមកមើល ផ្នែកខាង ក្នុងរបស់ Mi 4 នេះម្តង វាបំពាក់ដោយ CPU ប្រភេទ Quad-Core អាចរត់ បានល្បឿន 2.5GHz Chipset ប្រភេទ Snapdragon 801, GPU ប្រភេទ Adreno 330 និងរ៉េម 2GB សម្រាប់អង្គ ផ្ទុកទិន្នន័យ 16GB និង រ៉េម 3GB សម្រាប់អង្គ ផ្ទុកទិន្នន័យ 64GB។ គួរឲ្យសោក ស្តាយដែរ វាមិនអាច បន្ថែមមេម៉ូរី ខាងក្រៅបាន នោះទេ។ សម្រាប់ម៉ូឌែលកំពុង បង្ហាញនេះ គឺម៉ូឌែល មានរ៉េម 2GB និងអង្គ ផ្ទុកទិន្នន័យ 16GB បើតាមការ ធ្វើតេស្តផ្ទាល់ របស់ក្រុម ការងារ Cambo Report យើងអាច និយាយបានថា វាអាចដំណើរការ បានយ៉ាងរលូន គ្រាន់បើ នូវរាល់កម្មវិធី ដែលខ្ញុំបាន តម្លើងនៅ លើវា មិនថាហ្គេម ដែលមាន ក្រាហ្វិចខ្ពស់ ដូចជា Vainglory នោះឡើយ។
Mi 4 មានកាមរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល Auto Focus ដោយវា មានកម្រិត Aperture ដល់ទៅ f/1.8 ឯណោះ អាចថតរូប បានច្បាស់ដិត ពណ៌ល្អ ថែមទាំងមាន មុខងារមួយចំនួន ផ្សេងទៀត សម្រាប់ថតរូប ឲ្យកាន់តែស៊ីជម្រៅ ដូចជា Panorama, Manual, Gradient, Timer, Refocus ជាដើម។ កាមេរ៉ាខាង ក្រោយនេះ ទៀតសោត គឺវាអាចថត វីដេអូដល់ ទៅកម្រិត 4K ឯណោះ ពិតជាមិន ធម្មតាមែន ថែមទាំងថត ក្នុងកម្រិត FullHD និង HD បានថែម ទៀតផង។ កាមេរ៉ខាងមុខ វិញគឺកាន់ តែពិសេស ដោយវា មានទំហំ 8 មេហ្គាភិចសែល ឯណោះ វាអំណោយ ផលយ៉ាងល្អ សម្រាប់អ្នក ចូលចិត្ត ថតរូបបែប Selfie ព្រោះគុណភាព រូបភាពពិត ជាច្បាស់ល្អ។
ស្មាតហ្វូននេះដំណើរការដោយ Android KitKat 4.4.X ចេញពីប្រអប់ ដោយអ្នក ប្រើប្រាស់អាច Update ឡើងទៅកាន់ Android Lollipop និងដល់ Android Marshmallow ថែមទៀតផង។ លក្ខណៈពិសេសនោះ គឺមាន Interface ស្រោបឡើង ដោយ MIUI ជំនាន់ 7.1 ថ្មី ដែលរាល់មុខងារ បញ្ជានានា គឺមានភាពងាយស្រួល ក្នុងការបញ្ជា និងកំណត់ មុខងារ ថែមទាំង ស្រស់ស្អាត មិនស្មុគស្មាញ ទៀតផង។ វាមានកម្លាំងថ្ម 3080mAh ជាប់ក្នុង ម៉ាស៊ីនពុំអាច ដោះចេញ ចូលបាន ហើយបើតាម ការប្រើ ប្រាស់នោះ គឺកម្លាំងថ្ម ខ្លាំងប៉ុណ្ណេះ គឺវាអាចប្រើ ប្រាស់បានយូរ អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ លេងហ្គេម ប្រើ អ៊ីនធឺណែត ថតរូប វីដេអូ អានពត៌មាន ឬប្រើប្រាស់ លើមុខងារ អ្វីមួយ ឬច្រើន ក្នុងពេល តែមួយ។
អ្នកអាចស្វែងរក Xiaomi Mi 4 បាននៅ ក្រុមហ៊ុន One Clicks ជាមួយនឹង តម្លៃប្រមាណ 165$ ឬទំនាក់ទំនង តាមទូរស័ព្ទ លេខ 093 666 806៕
No comments:
Post a Comment