Ram ជា​អ្វី? មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ? មាន Ram កាន់​តែ​ធំ​ល្អ​ទេ? (ស្វែង​យល់​នៅ​ទីនេះ)

ជាការពិតណាស់ កុំព្យូទ័រមួយៗ គឺត្រូវ ការ Ram ជាចាំបាច់។ បើគ្មានេះ Ram ទេនោះកុំព្យូទ័រ ក៏មិនអាចដំណើរការ ទៅរួច នោះទេ។ Ram មានអត្ថប្រយោជន៍ ជាច្រើន សម្រាប់ដំណើរការ កុំព្យូទ័រ បើគ្មានវា​ទេ នោះ​គឺមិនអាច ដំណើរការ កម្មវិធី រឺ Windows ឡើយ។ Ram គឺជាឧបករណ៍ផ្នែក  Hardware ក៏ប៉ុន្តែ វាជំនួយផ្នែក Software របស់យើង គឺជាអង្គចងចាំ ដែលផ្ទុក សម្រាប់ពេល ដំណើរការ កម្មវិធីអ្វីមួយ។ ដើម្បីអោយអស់ ចម្ងល់យើងខ្ញុំ នឹងធ្វើការ រៀបរាប់ត្រួសៗ ខ្លះៗ នៃអត្ថ ប្រយោជន៍ របស់ Ram អ្វីដែល Ram អាចជួយបាន។



Ram អាចជួយយើងដំណើរការ កុំព្យូទ័របាន Ram​ កាន់តែធំ ក៏អាចជួយយើង ក្នុងការបើក កុំព្យូទ័រ និងកម្មវិធីកាន់ តែលឿន ជាពិសេសបើក កម្មវិធីជាច្រើន មិនទាក់។ បើគ្មាន Ram សូម្បី តែបញ្ចូល នូវប្រព័ន្ធ ប្រតិបត្តិការណ៍ នៅលើកុំព្យូទ័រ ក៏មិនកើតដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចអោយយើង ធ្វើការ ប្រើប្រាស់ ឆែកអ៊ីនធឺណេត កាន់តែលឿនឆាប់ រហ័សទៀតផង អ៊ីនធឺណេតលឿន ប្រសិនបើ Ram យើងតូច ក៏ពិបាក​នឹងដំណើរការ រហ័សផងដែរ។ Ram ក៏មានសារៈ សំខាន់នូវការ ដំណើរការ ហ្គេមផងដែរ គឺដោយទំហំ ហ្គេមមួយៗ អីលូវកាន់តតែធំ ដូច្នេះហើយហ្គេម មួយតម្រូវការ អង្គចងចាំនៃ Ram ធំៗ ដើម្បីផ្ទុក នៅពេល ដំណើរការ។ ឧទាហរណ៍ ហ្គេម GTA 5 គឺតម្រូវការ Ram យ៉ាងតិច 6gb ក្នុងពេលដំណើរការ ​លេង វា ដូច្នេះមិត្តអ្នកអាន អាចអស់ចម្ងល់ ហើយនៅ ពេលក្រាហ្វិច កាតរបស់អ្នក ខ្លាំងៗ ប៉ុន្តែ កុំព្យូទ័រ អ្នកមាន Ram ទំហំ​ 4GB គឺអាចអូសរួច គ្រាន់មាន ការទាក់ បន្តិចបន្តួច។ ដូច្នេះប្រសិន ចង់បាននូវ កុំព្យូទ័រ រលូននោះ​គឺ តម្រូវការ  Ram ទំហំ 8gb ឡើង។ កុំព្យូទ័រ របស់មិត្ត អ្នកអាន លឿន រឺ យឺតក៏អាស្រ័យ ទៅលើ Ram ផងដែរ មិនមែន CPU ទាំងស្រុងនោះទេ។
ដូចជាការបើកម្មវិធី  ជាច្រើន ក្នុងពេលតែ​មួយ អញ្ចឹង ប្រសិនយើងមាន Ram តូចនោះការបើក កម្មវិធី ច្រើន អាចធ្វើអោយ កុំព្យូទ័រយើង យឺតរឺទាក់ បានពីព្រោះ វា មានទំហំតូច អញ្ចឹងហើយ អង្គចងចាំ នៅពេលដំណើរ​ ការច្រើននោះ គឺ Ram អូសមិនគ្រប់ នោះទេ។
សរុបទៅ Ram គឺសំខាន់ណាស់សម្រាប់កុំព្យូទ័រ  ប្រសិនយើងមាន Ram កាន់តែធំ គឺវា ក៏ជំនួយ អោយកុំព្យូទ័រមាន ល្បឿនលឿន ផងដែរ។ នេះគឺជាចំណេះដឹង បន្តិចបន្តួច ពីយើងខ្ញុំ ចង់ចែករំលែក ដល់មិត្តអ្នកអាន មួយចំនួន ដែលចង់ ដឹងនិង មានចម្ងល់ យូរមកហើយ នោះអោយ កាន់តែ យល់ច្បាស់។ ប្រសិនបើមិត្ត អ្នកអាន មានយោបល់ យ៉ាងណា រឺចង់បញ្ចេញមតិ បន្ថែមនោះ អាចធ្វើការ Comment  ខាងក្រោមបាន។

1 comment: